ពិធីដង្ហែរក្បួនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ


ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដែលដឹកនាំដោយឯកឧត្តម សុខ សូកាន បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលតាកែវ បានរៀបចំពិធីដង្ហែរក្បួនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក្រោមប្រធានបទ “ យុវជនគណបក្សប្រជាជនកម្ពុជា រួមគ្នាដើម្បីជាតិ និងប្រជាជន “ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៥ ។
ពិធីដង្ហែរក្បួននេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ នៅក្រុងដូនកែវ ខេត្តតាកែវ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដោយមានអ្នកចូលរួមដង្ហែរជាយុវជនចំនួនជាង ២០,០០០ នាក់ មកពីស្រុក និងក្រុងទាំង ១០ នៃខេត្តតាកែវ ដោយអមជាមួយក្បួនរថយន្តចំនួន ៥០៣ គ្រឿង ម៉ូតូចំនួន ២,៦០៥ គ្រឿង និងក្បួនតន្រ្តីផងដែរ ។
ពិធីដង្ហែរក្បួនយុវជននេះ ធ្វើឡើងក្នុងគោលបំណងដូចតទៅ ៖
១. ស្វែងរកការគាំទ្រជូនគណបក្សប្រជាជនកម្ពុជាពីមហាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសពីសំណាក់យុវជនក្នុងខេត្តតាកែវ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៥ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។
២. រិតចំណងមិត្តភាព សាមគ្គីភាព និងពង្រីកបណ្តាញទំនាក់ទំនងរវាងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ។
៣. បង្ហាញពីកម្លាំងនៃការគាំទ្រដ៏លើសលប់លើបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិទី ៥ និងអាណត្តិក្រោយៗទៀត ។
៤. ចលនាយុវជនដែលជាកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ អោយចូលរួមក្នុងការងារសង្គម និងការអភិវឌ្ឍន៍ ។
ក្បួនដង្ហែរនឹងបញ្ចប់នៅវេលាម៉ោង ១២ ថ្ងៃត្រង់ នឹងធ្វើដំណើរដង្ហែរបន្តនៅតាមស្រុក និងក្រុងរៀងៗខ្លួន ។
1343_398520806916149_513271061_n 164291_398520616916168_680535023_n 602670_398520393582857_655716123_n 944282_398520230249540_451258318_n 998846_398520366916193_606698016_n