ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ លោកតាភារម្យ វោហា ប្រាជ្ញ ឈួន


នៅវេលាម៉ោង ៦ព្រលប់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ លោកតាភារម្យ វោហា ប្រាជ្ញ ឈួន ដែលជាមរតកមនុស្សរស់ មានជន្មាយុ៧៩ឆ្នាំ ហើយមានជំងឺប្រចាំកាយមាន ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺតម្រង់នោម ស្ថិតក្នុងភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលដឹកនាំដោយ លោកជំទាវ អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា និងជាទេសាភិបាលរងនៃធនាគារជាតិកម្ពុជា។ ក្នុងពិធីនេះលោកជំទាវ បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគីតពីសុខទុក្ខរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ លោកតាភារម្យ វោហា ប្រាជ្ញ ឈួន បានថ្លែងអំណរគុណជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបានឧបត្ថម្ភជូនលោកតារួមមានៈ ថវិកា ចំនួន ៥ ០០០ ០០០រៀល ឃីត១កញ្ចប់ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស មី៥កេស ovaltine១កេស ស្កសរ៥គីឡូ តែ៥គីឡូ ត្រីខ១កេស អង្ករ១០០គីឡូនិង សារ៉ុងសូត្រ ០២។ ឯកឧត្តម ឡាយ វណ្ណៈ ឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល លោក តាំង សុខឃី អគ្គនាយកក្រុមហ៊ុនតាំងសុខឃី Export ឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវថវិកាចំនួន៤០០ ០០០រៀល។
10013955_357337494437743_7675157211555389916_n 10311828_357337734437719_615127351624627421_n 10346464_357337504437742_5693272605500198255_n 10427293_357337221104437_8155442952506155238_n 10801735_357337554437737_1026805727392367708_n