ការប្រកួតជ្រើសរើសជើងឯកប៉េតង់ដណ្តើមពាន់រង្វាន់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន


ចាប់ថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នៅទីលានប៉េតង់ ៧មករា ខេត្តតាកែវ បានបើកការប្រកួតជ្រើសរើសជើងឯកប៉េតង់ដណ្តើមពាន់រង្វាន់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនោះឯកឧត្តម ឡាយ វណ្ណៈ ក៏ជាកីឡាករម្នាក់បានចូលរួមប្រកួតប្រជែងដែរ។ ឯកឧត្តមចូលរួមសកម្មភាពនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តក្នុងការចូលរួមលេងកីលា
ពីព្រោះកីលាគឺដើម្បីសុខភាព កីលានាំមកសេចក្តីថ្លៃថ្នូរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារីត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយឆ្លើយថាទេចំពោះការប្រើប្រាស់គ្រឿងញៀន នឹងបែរមកលេងកីឡា និងហាត់ប្រាណទាំងអស់គ្នា។
10464138_374278269410332_6305422820424597710_n 10734265_374278249410334_92965291731543670_n 10885271_374277956077030_1804490750625744017_n 10888858_374278252743667_1064604625778269777_n 10896975_374277936077032_5935364571654911939_n