ជាកិត្តិយសដ៏ខ្ពស់ខ្ពស់បំផុតសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ


ជាកិត្តិយសដ៏ខ្ពស់ខ្ពស់បំផុតសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នេះដែលបានទទួលនូវវត្តមានដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងឆ្លៀតឱកាសចូលជួបសួរសុខទុក្ខសិស្សានុសិស្សនៅតាមសាលានានា ក៏ដូចជាអាជីវករនៅតាមផ្សារមួយចំនួនជាពិសេសសម្តេច បានផ្តល់ដល់ខេត្តតាកែវនៅអគារសិក្សាដ៏ថ្លៃថ្លាចំនួន ០៦ខ្នង ស្មើនឹង ៨៤បន្ទប់ដែលក្នុងនោះរួមមាន៖ ១. សាលាបឋមសិក្សាហាំង ង៉ោស្មៅខ្ចីទទួលបានអគារសិិក្សាមួយខ្នងពីរជាន់១២បន្ទប់ ២. វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនបាទីទទួលបានអគារសិិក្សាមួយខ្នងបីជាន់១៨បន្ទប់ ៣. វិទ្យាល័យជា ស៊ីមតាកែវទទួលបានអគារសិិក្សាពីរខ្នង ពីរជាន់និងបីជាន់សរុប៣០បន្ទប់ ៤. សាលាគរុកោសល្យភូមិភាគខេត្ត ទទួលបានអគារសិិក្សាមួយខ្នង ពីរជាន់ ១២បន្ទប់ ៥. សាលាគរុកោសល្យនិងវិក្រិតការខេត្ត ទទួលបានអគារ សិក្សាមួយខ្នងពីរជាន់១២បន្ទប់និងបានទទួលសំណើររបស់គរុសិស្សទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាបព្រមទាំង បានដោះស្រាយបញ្ហាមួយចំនួនទៀតជូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ។ ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងបានផ្តល់នូវ អនុសាសន៍ដ៏មានតម្លៃដល់មន្ត្រីរាជការទាំងអស់ក្នុងការបម្រើប្រជាពលរដ្ឋ។ យើងខ្ញុំប្តេជ្ញាចិត្តនឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់ សម្តេច ដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចំរើនទៅមុខ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។
13912419_606439442860879_4163161113152710680_n (1) 13912419_606439442860879_4163161113152710680_n 13912744_606439269527563_6224615838181018150_n (1) 13920872_606439109527579_5829242055196341847_n (1) 13920872_606439109527579_5829242055196341847_n 13921028_606439379527552_302559971275787705_n (1) 13939353_606439569527533_4463761106279033943_n 14021649_606439282860895_9046866678187350834_n (1) 14021649_606439282860895_9046866678187350834_n 14045630_606439396194217_987801924852129727_n 14045642_606439452860878_1574031664868150952_n (1) 14045642_606439452860878_1574031664868150952_n 14046104_606439659527524_6117911268973625642_n 14054117_606439202860903_891970444167875253_n (1) 14054117_606439202860903_891970444167875253_n