ពិធីសម្ភោធ សាលាករុណាកុមារ និងបញ្ចុះបឋមសិលាកសាង មណ្ឌលទារកដ្ឋាន របស់អង្គការឆត្របៃតង


ព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកស្រី Margot Marks ប្រធានសេវាបឋមសិក្សានៃសាលា UWCSEA Eastនៃប្រទេសសង្ហបូរីព្រមទាំងប្រតិភូអមដំណើរ និងអមដំណើរដោយ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកអភិបាល លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកបាទី ចូលរួមពិធីសម្ភោធ សាលាករុណាកុមារ និងបញ្ចុះបឋមសិលាកសាង មណ្ឌលទារកដ្ឋាន របស់អង្គការឆត្របៃតង ស្ថិតក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ក្នុងពិធីនេះឯកឧត្តម បានថ្លែងអំណរគុណព្រះតេគុណ ហួរ សុខរ័ត្ន ប្រធានអង្គការ ដែលបានខិតខំបង្កើតអង្គការនេះ ស្វែងរកជំនួយជាថវិកា និងសម្ភារដើម្បីទ្រទ្រង់អង្គការ។ សកម្មភាពនេះគឺជាការចូលរួមចំណែកក្នុងវិស័យអប់រំ ក្នុងការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ហើយក៏ស្ថិតក្នុងគោលនយោបាយរបស់រាជរដ្ឋភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ឯកឧត្តម បានថ្លែងអំណរគុណលោកស្រី Margot Marks ដែលបានជួយឧបត្ថមជាថវិកា។ ឯកឧត្តមបានឧបត្ថម្ភកុំព្យទ័រមួយគ្រឿងជូនដល់អង្គការ។
10389181_356186024552890_4199729498217883513_n 10426528_356186464552846_4765841278207980460_n 10426606_356186781219481_2053049230559189704_n 10492141_356186591219500_7698695957104459740_n (1) 10614248_356186694552823_7070310915699722435_n