ឯកឧត្តម ឡាយ វណ្ណៈអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្អូនប្រុស ហ៊ុន ភារម្យ ដែលជាសិស្សពូកែប្រចាំវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម រស់នៅភូមិត្រពាំងទ្រា ឃុំរវៀង ស្រុក សំរោង


រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការក្នុងស្រុកសំរោងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្អូនប្រុស ហ៊ុន ភារម្យ ដែលជាសិស្សពូកែប្រចាំវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម រស់នៅភូមិត្រពាំងទ្រា ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ រស់នៅជាមួយម្ដាយមានជម្ងឺខួរក្បាល មានប្អូនស្រីម្នាក់ កំពុងជួបបញ្ហាលំបាកជីវភាពរស់នៅប្រចាំថ្ងៃ ដែលមានដូចជាៈ
-ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឧបត្ថម្ភ ថិវកា ១លានរៀល អង្ករ ១០០ គីឡូក្រាម សំលៀកបំពាក់សិក្សាម្នាក់ ៣កំប្លេ និងសម្ភារសិក្សាពេញមួយឆ្នាំ។
-សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានទិញដីស្រែ ទំហំ ១០៥២ម៉ែត្រក្រឡា ដែលបានលក់ និងលោះដីផ្ទះទំហំ ៤៦៤ម៉ែត្រក្រឡា ដើម្បីប្រគល់ជូនក្រុមគ្រួសារប្អូនប្រុសវិញ។
-សាលាស្រុកសំរោង អង្ករ ៥០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល។
បន្ថែមពីនោះឯកឧត្តមអភិបាលខេត្តបានណែនាំលោកអភិបាលស្រុកសាកសួរម្ចាស់ដីស្រែទំហំប្រហែល ១០ អា ដែលនៅជាប់ខាងកើតផ្ទះរបស់ប្អូនប្រុស ប្រសិនបើម្ចាស់ដីព្រមលក់ឯកឧត្តមនឹងទិញដីនោះជូនក្រុមគ្រួសារប្អូនប្រុសដើម្បីបង្ករបង្កើនផលចិញ្ចឹមជីវិត។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរប្អូនទាំងពីរត្រូវខិតខំរៀនសូត្របន្ថែមទៀតដើម្បីកសាងអនាគតឱ្យបានល្អ និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសយើងទៅថ្ងៃមុខ។
10354238_383175561853936_4276527977733195100_n 10420758_383175931853899_4454705484011492142_n 10675600_383175735187252_8141234327214395595_n 10919037_383175915187234_7034983669871970931_n 10922485_383176111853881_4647997061215281144_n