ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចុះចែកបេប៊ីឃីតកាកបាទក្រហម ព្រមទាំងធ្វើសំបុត្រកំណើតជូនដល់លំនៅដ្ឋាន


ទារកទើបនឹងកើតចំនួន ១៣នាក់ ស្ថិតក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចុះចែកបេប៊ីឃីតកាកបាទក្រហម(អំណោយកាកបាទក្រហមសម្រាប់ទារក) ព្រមទាំងធ្វើសំបុត្រកំណើតជូនដល់លំនៅដ្ឋាននាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានអបអរសារទដល់ក្រុមគ្រួសារទាំង១៣ដែលទទួលបានសមាជិកថ្មី និងបានផ្តាំផ្ញើមាតាបិតាទារកទាំងអស់ត្រូវចេះស្រលាញ់គ្នា យោគយល់ ហើយត្រូវខិតខំយកចិត្តទុកដាក់បីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារបស់ខ្លួនឱ្យបានល្អដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អមួយនៅថ្ងៃអនាគត។
11144443_461473430690815_7844306151680363524_o 11708027_461473414024150_8763203022319377082_o 11713937_461473137357511_6560497022583840042_o 11731642_461473240690834_5754156945075298267_o 11780014_461473047357520_7739452782435258856_o