ឯកឧត្តម ឡាយ វណ្ណៈ អមដំណើរដោយមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្ត ទួលសំបូរ ស្ថិតក្នុង ឃុំអង្គរបុរី ស្រុកអង្គរបុរី


ដើម្បីបំពេញកុសលផលបុណ្យ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាល អភិបាលរង ស្រុក មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងសមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបុរី កាលពីព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១៤ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្ត ទួលសំបូរ ស្ថិតក្នុងភូមិទួលសាំងខ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងថាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាបុណ្យប្រពៃណីត្រូវបានប្រជាពលរដ្ឋ ខ្មែរថែរក្សាទុក តាំងពី បុរាណកាលមក ហើយត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិស កុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោក ។ ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ បើទោះបីបងប្អូនប្រជាពលរដ្ឋមានការរវល់ ក្នុងការងារក្តីក៏តែងតែឆ្លៀតយកឱកាសរៀបចំធ្វើចង្ហាន់ នំ ចំណី ផ្កា ធូប ទៀន យកទៅ វត្តអារាមនានា តាមជិតឬឆ្ងាយដើម្បីរាប់បាត បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន មានតាមា បិតា ញាត្តិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់លោក ខាងមុខ ហើយសុំមកវិញ នូវសព្វសារ ធុការពរ ជ័យមង្គល សេចក្តីសុខ ដល់កូនចៅទាំងអស់គ្នា រកស៊ីទទួលទាន មានបានអាយុវែង គ្រប់ៗគ្នា ។ ការធ្វើបុណ្យ ប្រពៃណីនេះ ក៏ជាការបង្ហាញ អំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែក សេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។ហើយក្នុងនាមអភិបាលខេត្ត ឯកឧត្តមនឹងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ហើយខិតខំអភិវឌ្ឍខេត្តតាកែវ ឱ្យកាន់តែរីកចម្រើនថែមទៀត។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនូនរួមមាន៖មី ០៥កេស ទឹកក្រូច ០៥កេស ទឹកសុទ្ធ ០៥កេស ស្កសរ ០៥គ.ក្រ តែ ០២គ.ក្រ អង្ករ ៣០០គ.ក្រ និងបច្ច័យសរុប ៨០ម៉ឺនរៀល ព្រមទាំងជូនថវិកាដល់ តាជី យាយជី ចាស់ព្រឹទ្ធាចារ្យចំនួន ១៣០នាក់ ម្នាក់ៗទទួលបាន១០,០០០រៀល និងបានចូលរួមដាំកូន ឈើនៅក្នុងវត្តផងដែរ
10365714_329884280516398_615569113769362838_n 10622723_329883377183155_2430683040851440681_n 10665869_329883220516504_5559034586172031028_n 10686789_329884603849699_4707012226916532267_n