ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែក នៃស្រុកប្រតិបត្តិកោះអណ្តែត


ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ញើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែក នៃស្រុកប្រតិបត្តិកោះអណ្តែត ដែលជាអំណោយរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវជាពិសេសបងប្អូនក្នុងស្រុកកោះអណ្តែត ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់នូវអាគារមួយខ្នងនេះព្រមទាំងបំពាក់នូវបរិក្ខាថែមទៀត ដែលអាគារថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវសេវាសុខភាពដល់ប្រជាពលរដ្ឋក្នុងស្រុក។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកនេះដែលបានខិតខំព្យាបាលដល់បងប្អូនដែលមានជម្ងឺ។
11113717_487635144741310_8284858501627861239_o 11234007_487635464741278_1991737493538024810_o 12045269_487634608074697_8057777508616435531_o 12045652_487634784741346_6341857063440603371_o 12045652_487635868074571_3745903560636732414_o 12052457_487634554741369_8759423857612158376_o 12068490_487635671407924_653394229951847093_o 12068643_487635208074637_7763893414162665504_o 12068872_487635441407947_3532848488240858133_o 12068890_487634658074692_1690496007536206563_o 12079957_487634748074683_2542735770276233582_o 12080085_487634791408012_2927968741456451183_o 12080157_487635621407929_4690494208081458905_o 12087681_487635234741301_5986240213606985373_o 12091451_487634648074693_653832009728372744_o 12094750_487635161407975_1555314972654719504_o 12094812_487635538074604_3428298628410262400_o 12109784_487635624741262_2564791959532199839_o 12109823_487635674741257_8574906168176186328_o 12110001_487635561407935_8550831453337757327_o 12113289_487635204741304_7414810249245678471_o 12113364_487634774741347_5599521727300286049_o 12119960_487634668074691_4174654305910200749_o 12132436_487635141407977_4832167210671621553_o 12132463_487635668074591_1014586919391132987_o 12138583_487634674741357_6542934591682247858_o 12140158_487635104741314_1265626449672908710_o 12140181_487635108074647_9035252775531131702_o