ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព


ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពខេត្ត ដែលមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពទាំងអស់ជុំវិញ ខេត្តតាកែវ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានស្នើរឲ្យអង្គប្រជុំរាយការណ៍អំពី៖
-ស្ថានភាពទូទៅនៅក្នុងខេត្តរយះពេល ០៦ខែចាប់តាំងពីឯកឧត្តម ឡើងកាន់តំណែង
-ស្ថានភាព និងប្រភពទឹករបស់ក្រុង ស្រុកដែលជួបគ្រោះរាំងស្ងួត និងធ្វើរបាយការណ៍ដើម្បីចាត់វិធានការណ៍ជួយសង្គ្រោះស្រូវ សំណាបប្រជាពលរដ្ឋ។
-ចំពោះស្រុកដែលអាចប្រឈមនិងគ្រោះទឹកជំនន់ ត្រូវចុះទៅពិនិត្យ មើលទីទួលសុវត្ថិភាព និងលើកផែនការដើម្បីត្រៀម បង្ការទុកជាមុន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។
-កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរាយការណ៍ពីការងារដែលបានធ្វើកន្លងមក ព្រមទាំងផលលំបាក និងភាពងាយស្រួលក្នុង ការបំពេញការងារ របស់ខ្លួន។
996140_310849569086536_372509065830724172_n 1239383_310849495753210_5212171929366508231_n 10494628_310849809086512_8415482764978925432_n 10606016_310849852419841_8642582700436092331_n