អបអរសាទរក្រុងដូនកែវទទួលបានចំណាត់ថ្នាក់ផ្ការំដួល២ទង ក្នុងការប្រកួតពានរង្វាន់ទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៥-២០១៨ក្រោមប្រធានបទ ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍


រយះពេលជិតមួយឆ្នាំនៃការឡើងកាន់តំណែងជាអភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បានខិតខំបម្រើប្រជាពលរដ្ឋ ព្រមទាំងខិតខំអភិវឌ្ឍខេត្តលើគ្រប់វិស័យដោយរួមទាំងការថែរក្សាបរិស្ថានអនាម័យនៅតាមទីក្រុងក៏ដូចជាជនបទ។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុងដូនកែវរបស់ខេត្តតាកែវបានទទួលចំណាត់ថ្នាក់ផ្ការំដួល២ទង ក្នុងការប្រកួតពានរង្វាន់ទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៥-២០១៨ ជាចំណាត់ថ្នាក់មួួយដែលក្រុងដូនកែវពុំធ្លាប់ទទួលបានតាំងពីមុនមក។ នេះគឺដោយសារការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ដោយមានការចូលរួមយ៉ាងសកម្មពីសាលាក្រុងដូនកែវ ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធនានា។
11000662_400255090145983_8433738878152663114_n 11001748_400255033479322_849533076716354011_n 11001776_400255046812654_5652486060300337512_n 11006384_400255150145977_5251075953387433492_n 11006423_400255056812653_8674875419445502789_n