ម៉ោង ០៤ទៀបភ្លឺ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញជូនដំណើរ គរុសិស្សនៃមជ្ឈមណ្ឌលគរុកោស្យលភូមិភាគតាកែវ ទស្សនកិច្ចនៅតំបន់អង្គរ ខេត្តសៀមរាប។


នាវេលាម៉ោង ០៤ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញជូនដំណើរ គរុសិស្សនៃមជ្ឈមណ្ឌលគរុកោស្យលភូមិភាគតាកែវ ធ្វើដំណើរទស្សនកិច្ចនៅតំបន់អង្គរ ខេត្តសៀមរាប រយៈពេល ០៤ថ្ងៃ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជូនពរដល់ប្រតិភូទាំងអស់ដែលទស្សនកិច្ចខេត្តសៀមរាប សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទទួលបានជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពសិទ្ធិស្នាល។ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់បងៗអ្នកបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរជៀសវាងឱ្យបាននូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគឺគ្រោះថ្នាក់ចរាចរ។
សូមបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តតាកែវ ក្រោមការឧបត្តម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
តាមគ្រោងដំណើរទស្សនកិច្ចនេះ នឹងចាប់ផ្តើមចេញពីខេត្តតាកែវនៅម៉ោង ៤ កន្លះ ហើយទៅដល់ខេត្តសៀមរាបនៅម៉ោង ៥ ល្ងាច ថ្ងៃដដែល៕
14731132_906713616128986_3890300586072967306_n14671092_906713852795629_852383590386777022_n14572137_906713759462305_3762427045608242593_n21