ឯកឧត្តម បួន លឹមហេង ចូលរួមពិធីបើកបវេសនកាលថ្មីនៅសាលាបឋមសិក្សា បួន លឹមហេង ហ៊ីង សុគន្ធារ ក្លែងគង់


ព្រឹកថ្ងៃទី ០១ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកំពង់រាប និងមានការចូលរួមរបស់លោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស លោកប្រធានការិយាល័យអប់រំស្រុក លោកមេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សិស្សានុសិស្សប្រមាណ១ពាន់នាក់ បានប្រារព្ធពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាបឋមសិក្សា បួន លឹមហេង ហុីង សុគន្ធារ ក្លែងគង់ និងបានចែកអំណាយមួយចំនួនដល់សាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មានដូចជាកៅអីថ្ម អាវ សារុង ស្បែកជើង សៀវភៅ ប៊ិច ថវិកា និងសម្ភារៈសិក្សាមួយចំនួនទៀត ។
fb_img_1478002851101 fb_img_1478002787877 fb_img_1478002758791 fb_img_1478002783155 fb_img_1478002748237