ពិធីទម្លាក់ទូករបស់ខេត្តតាកែវដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ


ពិធីទម្លាក់ទូករបស់ខេត្តតាកែវដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដោយមានការប្រោះព្រំប្រសិទ្ធិពរជ័យពីសំណាក់ព្រះសង្ឃ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ឯកឧត្តមគណៈអធិបតីក៏បានបួងសួងដល់បរមីទាំងអស់សូមជួយថែរក្សាការពារកីឡាករយើងឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ព្រមទាំងបានណែនាំដល់កីឡាករទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពគ្នា និងថែកម្លាំងឱ្យបានល្អដើម្បីទទួលបានជ័យលេភីក្នុងការប្រកួត ហើយនាំយកកិត្តិយសជូនខេត្តរបស់យើង។

fb_img_1478578348911 fb_img_1478578364034 fb_img_1478578352069 fb_img_1478578355406