ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះចែករង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក អង្គរបូរីវណ្ណៈមុនីច័ន្ទសុខសែនជ័យដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ


ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះចែករង្វាន់ លើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក អង្គរបូរីវណ្ណៈមុនីច័ន្ទសុខសែនជ័យដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំបាស្រែ និង ឃុំអង្គរបុរី សរុបប្រមាណជាង៤០០នាក់។ ក្នុងឱកាសនោះឯកឧត្តមបានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំដែលមានសម្តេចទាំង៣ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានណែនាំបងប្អូន ប្រជាពលរដ្ឋត្រូវចេះសាមគ្គី យកអាសារគ្នាទៅវិញទៅមកទោះបីប្រកាន់និន្នាការនយោបាយណាក៏ដោយ ព្រមទាំងអប់រំ បងប្អូនប្រជាពលរដ្ឋកុំលេងល្បែងស៊ីសងនិងចូលរួមសហការជាមួយអាជ្ញាធរក្នុងការលប់បំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន។បន្ទាប់មកឯកឧត្តមអភិបាលខេត្តបានអញ្ជើញប្រគេនបច្ច័យវត្តកំពង់ហ្លូងចំនួន ១,៥០០ដុល្លារអាមេរិក។
រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ឯកឧត្តមបានបន្តដំណើរចុះពិនិត្យស្ថានភាពផ្លូវទៅកាន់វត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរីព្រមទាំងបានចូលក្រាបថ្វាយបង្គំ និងសួរសុខទុក្ខព្រះតេគុណ ព្រះមេគណស្រុកដែលបានគង់នៅក្នុងវត្តនោះ។
1002681_352928854878607_4670199280262895838_n 1012953_352929194878573_2215076888782906399_n 10408124_352930251545134_7984601957362817386_n 10440892_352928798211946_8021856264233604727_n 10686978_352929278211898_8301506878534755396_n