ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរបុរី អញ្ជើញចុះពិនិត្យស្ថានភាព និងដំណើរការសាងសង់ផ្លូវប្រវែង ៨៥០០ម៉ែត្រ កាត់ឃុំចំនួន ០៣ ក្នុងស្រុកអង្គរបុរី គឺឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ ព្រមទាំងចែកអំណោយជាអង្ករដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ នៅក្នុងភូមិទួលសាំងខ ចំនួន ១២៩គ្រួសារ និងភូមិព្រៃសំបួរចំនួន ៦៨គ្រួសារ ដែលជាអំណោយរបស់សប្បុរសជន


ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរបុរី បានអញ្ជើញចុះពិនិត្យស្ថានភាព និងដំណើរការសាងសង់ផ្លូវប្រវែង ៨៥០០ម៉ែត្រ កាត់ឃុំចំនួន ០៣ ក្នុងស្រុកអង្គរបុរី គឺឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ ព្រមទាំងចែកអំណោយជាអង្ករដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ នៅក្នុងភូមិទួលសាំងខ ចំនួន ១២៩គ្រួសារ និងភូមិព្រៃសំបួរចំនួន ៦៨គ្រួសារ ដែលជាអំណោយរបស់សប្បុរសជនជាតិ និងអន្តរជាតិដូចជាៈ
– ឯកឧត្តម ឧកញ៉ា ឌី បញ្ញ៉ា ឧបត្ថម្ភអង្ករចំនួន ៥តោន។
– លោកយាយ អ៊ិត ឡៃហួយ ឧបត្ថម្ភអង្ករចំនួន ១តោន។
– ម្ចាស់បូរីរស្មីស្ថិតក្នុងខេត្តតាកែវ ឧបត្ថម្ភអង្ករចំនួន ១តោន។
– លោក ហាន់ ដុងហូ តំណាងអង្គការ KOTRA កូរ៉េឧបត្ថម្ភអង្ករ ១តោន។
ក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋព្រមទាំងបន្ថែមថាពេលនេះប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរីបាននឹងកំពុងទទួលនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តរបន្ទាប់ជាក់ស្តែងផ្លូវថ្នល់ទៅកាន់ភ្នំបុរីទើបតែកសាងរួចហើយពេលនេះយើងបាននឹងកំពុងកសាងផ្លូវមួយខ្សែទៀតដែលមាន៨៥០០ម៉ែត្រឆ្លងកាត់ឃុំចំនួន០៣ គឺឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ ហើយនៅពេលដ៏ខ្លីខាងមុខនេះយើងនឹងកសាងផ្លូវ ០១ខែ្សទៀតក្នុងឃុំអង្គរបុរីឆ្លងកាត់ ០៥ភូមិ គឺភូមិទួលសាំងក ទួលសាំងខ សាមគ្គី ស្ទឹងកំបុត និងភូមិព្រៃសំបួរ។
ឯកឧត្តមបានបន្តទៀតថាក្នុងអាណត្តិឯកឧត្តមជាអភិបាលខេត្តតាកែវលោកនិងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អព្រោះរាជរដ្ឋាភិបាលតែងតាំងឯកឧត្តមជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រទេ ហើយឯកឧត្តមក៏បានណែនាំមេភូមិ មេឃុំ អភិបាលស្រុកត្រូវខិតខំឱ្យអស់ពីលទ្ធភាពធ្វើការដោះស្រាយបញ្ហា និងការលំបាកជូនប្រជាពលរដ្ឋ ហើយបើសិនជាបញ្ហានោះមិនអាចដោះស្រាយទេត្រូវរាយការណ៍ជូនអភិបាលខេត្តដើម្បីចុះដោះស្រាយជូនប្រជាពលរដ្ឋ។
11110815_433140606857431_9050647045748400356_o 11164621_433140890190736_8507973553034515829_o 11206652_433140576857434_5555425662256912052_o 11212660_433141343524024_402018417422588428_o 11216621_433141596857332_2635044766871178088_o