ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញសម្ភោធអគារបណ្ណាល័យ នៅសាលាបឋមសិក្សា ត្រពាំងក្រូច


អគារបណ្ណាល័យមួយខ្នងក្នុងបរិវេណសាលាបឋមសិក្សា ត្រពាំងក្រូច ស្ថិតក្នុងឃុំសូភី ស្រុកបាទី ដែលជាអំណោយរបស់សប្បុរជនខ្មែររស់នៅសហរដ្ឋអាមេរិក លោក ម៉េង វិបុល ប្រធាន មូលនិធិ កម្ពុជា អាមេរិក ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។
 
លោក ម៉េង វិបុល ប្រធានមូលនិធិកម្ពុជា អាមេរិក បានមានប្រសាសន៍ថាការកសាងអគារបណ្ណាល័យនេះគឺដើម្បីជួយដល់ប្អូនៗសិស្សានុសិស្សក្នុងការសិក្សា ហើយក៏ដើម្បីឧទ្ទិសដល់វិញ្ញានក្ខន្តឪពុករបស់លោកដែលបានស្លាប់ក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពតដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិកដែលបាន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយអគារមួយខ្នងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ការសិក្សាស្រាវជ្រាវរបស់ប្អូនៗសិស្សានុសិស្ស។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា ដោយសារសុខសន្តិភាពពេញលេញនៅក្នុងប្រទេស ដែលនាំមកជូនដោយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់ប្រទេសកម្ពុជាក្នុងការកសាង អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យធនធានមនុស្សដែលត្រូវបានចាត់ទុកជាវិស័យស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ។
%e1%9f%a1 %e1%9f%a2 %e1%9f%a3 %e1%9f%a4 img_4412