ឯកឧត្តម សុខ សប្បាយណា ដឹកនាំក្រុមយុវជនដោយសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ជួយជួសជុលផ្លូវមួយខ្សែរក្នុងស្រុកទ្រាំង


#ដើម្បីប្រជាជនភូមិត្រពាំងធំឃុំរនាមស្រុកទ្រាំង
ឯកឧត្តម សុខ សប្បាយណា ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកទ្រាំងរួមទាំងសហការី ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាស្រុក សហភាពសហព័ន្ធយុវជន កម្ពុជាស្រុក យុវជនកាយរិទ្ធកម្ពុជាស្រុក យុវជនកាកបាទ ក្រហមកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ មេភូមិរង សមាជិក ភូមិយុវជនឃុំភូមិនិងប្រជាពលរដ្ឋភូមិត្រពាំងធំសរុមប្រមាណ៣០០នាក់រួមគ្នាធ្វើពលកម្មជួសជុលផ្លូវលំ១ខ្សែប្រវែង១,៣០០ម៉ែត្រពីមណ្ឌលសុខភាពឃុំរនាមដល់កែងផ្លូវវត្តត្រពាំធំ។ ក្រោយបញ្ចប់ពលកម្មបានរៀបចំហូបអាហារនំបញ្ចក់សាមគ្គីរួមគ្នាក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងស្និទស្នាលក្រៃលេង។
ក្នុងកម្មវិធធីនេះបានការឧបត្ថម្ភថវិការចាក់ដីនិងអាហារដោយឯកឧត្តមសុខសប្បាយណាចំនួន៥០០ដុុល្លាសហរដ្ឋអាមេរិក។
ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦
img_20161204_142935 img_20161204_142921 img_20161204_142924 img_20161204_142932