ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ផ្សព្វផ្សាយសារាចរណ៍ របស់រាជរដ្ឋាភិបាល លេខ១១ សរ ស្តីពី ការលុបការបង់ថ្លៃ ចំពោះប្រជា ពលរដ្ឋលក់ដូរតាមកញ្ជ្រែង កញ្ជើ ល្អី ដល់អ្នកវិនិយោគ និងអ្នកដេញ ថ្លៃភាស៊ីផ្សារទូទាំងខេត្តតាកែវ


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានប្រកាសឲ្យអ្នកវិនិយោគ និងអ្នកដេញថ្លៃភាស៊ីផ្សារទូទាំងខេត្តតាកែវ បញ្ឈប់ជាបន្ទាន់ចំពោះការយកភាស៊ី ប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រែង កញ្ជើ ល្អី និងអ្នកលក់ដូរ ក្រីក្រតូចតាច ។ ការប្រកាសបញ្ឈប់ជាបន្ទាន់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ជាមួយនឹងអភិបាលក្រុង ស្រុកទាំង១០ ប្រធានមន្ទីរជុំវិញខេត្ត រួមនិង អ្នកវិនិយោគ និងអ្នកដេញភាស៊ី ផ្សារ នៅក្នុងសាលប្រជុំសាលា ខេត្តតាកែវ ព្រឹកថ្ងៃទី ១៥ ធ្នូ ២០១៦ ដើម្បីផ្សព្វ ផ្សាយពីសារាចរណ៏ របស់រាជរដ្ឋាភិបាល លេខ១១ សរ ស្តីពី ការលុបការបង់ថ្លៃ ចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រែង កញ្ជើ ល្អី។
ឯកឧត្តមបញ្ជាក់ថាការចេញសារាចរណ៍នេះគឺជាការយកចិត្តទុកដាក់ជាប្រចាំរបស់រាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ជីវភាពរបស់ ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជា ពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃ ផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្រ្ចែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។
15400898_946095088857505_3011410521210336123_n15542252_946095085524172_497078498194537156_n15420904_1269247289806138_7418027800960654993_n15400363_946096088857405_2325200296854660557_n