រដ្ឋបាលខេត្តតាកែវ បើកសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧


ដើម្បីវាយតម្លៃគ្រប់សមិទ្ធផលដែលសម្រេចបាន និងពិភាក្សារកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា ដែលបានកើតឡើងកន្លងមក ព្រមទាំង រិះរកដំណោះស្រាយដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសម្រាប់អនុវត្តឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសាលមហោស្រពខេត្ត រដ្ឋបាលខេត្តតាកែវ បានបើកសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរអង្គភាពទូទាំងខេត្ត ព្រមទាំងកងកម្លាំងទាំង ៣ប្រភេទ។
នៅក្នុងអង្គសន្និបាតនេះក៏នឹងលើកយកប្រធានបទសំខាន់ៗចំនួន ០៩ ដើម្បីពិនិត្យ និងសម្រាប់ធ្វើបទអន្តរាគមន៍រួមមាន៖
១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម
២.ការងារអត្រានុកូលដ្ឋាន
៣.ការផ្តល់សេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយ
៤.ការងារគ្រប់គ្រងច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន
៥.កិច្ចសហប្រតិបត្តិការស្រុកជាប់ព្រំដែន មានស្រុកគិរីវង់ និងអង្គបូរី
៦.ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការងារអភិវឌ្ឍន៍ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ
៧.ការពង្រឹងគុណភាពទំនិញ ចំណីអាហារ ការងារជម្រុញការនាំចេញផលិតផល ការងារបង្កបង្កើនផល ការងារផលិតផលក្នុងស្រុក
៨.ការគ្រប់គ្រងកាកសំណល់ សំរាម តាមទីប្រជុំជន និងតាមដងផ្លូវ
៩.ការងារទបស្កាត់បទល្មើសឆ្លងដែន ការងារទប់ស្កាត់ការជួលដីឱ្យវៀតណាមនៅតាមបណ្តោយព្រំដែន

IMG_1163IMG_1146 IMG_1150IMG_1144