គរុកោសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ចំនួន១៩១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


ដោយសារមើលពីការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ចំនួន១៩១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសបញ្ជូលជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ឯកឧត្តម គិន ណែត ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត។
ក្រោយពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់ប្អូនៗសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជារួចមកឯកឧត្ត ប្រធានគណបក្សខេត្តបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាការពារសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចំរើនថែមទៀត។
ឯកឧត្តមប្រធានគណបក្សខេត្តក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាថ្មីទាំងអស់ក្នុងនាមជាសមាជិកគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច ដែលមានភាពចាស់ទុំខាងនយោបាយ មានបេះដូងស្រលាញ់ប្រទេសជាតិ និងប្រជាពលរដ្ឋ ត្រូវខិតខំពង្រឹង និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាយុវជនដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ដើម្បួចូលរួមការពារកសាង អភិវឌ្ឍន៍ប្រទេសជាតិយើង ហើយត្រូវចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសបន្តទៀត។
១ ២ IMG_3947 IMG_4023 IMG_4156