ឯកឧត្តម ប៊ិន ឈិន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដកពិសោធន៍ចំណុចខ្លាំង និងចំណុច ខ្វះខាតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៤ ឆ្នាំ២០១៧ និង វិធានការគន្លឹះសំខាន់ៗឆ្ពោះទៅកាន់ជោគជ័យ នៃការបោះឆ្នោត ជ្រើសតាំងតំណារាស្រ្ត នីតិកាលទី០៦ ឆ្នាំ២០១៨ខាងមុខ ក្នុងខេត្តតាកែវ


ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៊ិន ឈិន សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដកពិសោធន៍ចំណុចខ្លាំង និងចំណុច ខ្វះខាតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី០៤ ឆ្នាំ២០១៧ និង វិធានការគន្លឹះសំខាន់ៗ ឆ្ពោះទៅកាន់ជោគជ័យ នៃការបោះឆ្នោត ជ្រើសតាំងតំណារាស្រ្ត នីតិកាលទី០៦ ឆ្នាំ២០១៨ខាងមុខ នៅសាលប្រជុំមន្ទីរ គណបក្សខេត្ត។
ឯកឧត្តម ប៊ិន ឈិន បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តភាពខ្លាំង របស់ខ្លួនដោយនឹង ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ ឆ្នាំ២០១៦បន្តទៀត តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមកដែលសម្លេងឆ្នោតគាំទ្រគណបក្ សប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងច្រើនប្រៀបធៀបទៅការបោះឆ្នោតឆ្នាំ២០១៣។ ជាក់ស្តែងនៅខេត្តតាកែវគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតលើសគណបក្សសង្គ្រោះជាតិជិត ៥ម៉ឺនសម្លេងខណៈ ឆ្នាំ២០១៣ ទទួលបានសម្លេងឆ្នោតលើសត្រឹមតែ ៨០០០ពាន់ សម្លេងប៉ុណ្ណោះ។
IMG_5913 IMG_5914 IMG_5916 IMG_5917 IMG_5921 photo_2017-08-05_12-02-57