ឯកឧត្តម ឡាយ វណ្ណៈ និងឯកឧត្តម ហ៊ុន សារឿន អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល អភិបាលរងស្រុកទ្រាំង


ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម ហ៊ុន សារឿន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល អភិបាលរងស្រុកទ្រាំង ដោយលោក ឈួន ផាន់នី អតីតអភិបាលរងស្រុកទ្រាំង ត្រូវបានតែងតាំងជាអភិបាលស្រុកទ្រាំង ជំនួសលោក កេត ម៉ៅ ដែលត្រូវផ្ទេរទៅកាន់តំណែងជាអភិបាលស្រុកសំរោង ដោយឡែកលោកស្រី មុត សុថារី និងលោក មេត ផៃ ត្រូវបានផ្ទេរពីអភិបាលរងស្រុកត្រាំកក់ មកជាអភិបាលរងស្រុកទ្រាំងវិញ ។
ក្រោយពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក ឯកឧត្តមអភិបាលខេត្តបានអបអរសាទចំពោះលោក លោកស្រីជាអភិបាល អភិបាលរងស្រុកថ្មីដែលទើបតែត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបានលើកសរសើរដល់អាជ្ញធរស្រុកដែលបានខិតខំបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អ។ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរលោក លោកស្រីជាអភិបាល អភិបាលរងស្រុកថ្មី ត្រូវដឹកនាំមូលដ្ឋានរបស់ខ្លួនប្រៀបដូចជាការដឹកនាំក្រុមគ្រួសារ បានន័យថាត្រូវចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួន និងប្រជាពលរដ្ឋប្រៀបដូចជាក្រុមគ្រួសារ ហើយពាក្យថាក្រុមគ្រួសារនេះគឺបានន័យថាគ្មាននណាម្នាក់ត្រូវទុកចោលដោយមិនយកចិត្តទុកដាក់ឡើយ។
ឯកឧត្តមបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួនឱ្យដូចជាក្រុមគ្រួសាររបស់ខ្លួន ត្រូវតាំងខ្លួនជាអ្នកមប្រើដ៏ស្មោះត្រង់របស់ប្រជារាស្ត្រ មិនត្រូវតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រឡើយ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់បាននូវកង្វល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពួកគាត់ងាយស្រួលក្នុងការចាត់វិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ បន្ថែមពីនោះត្រូវខិតខំរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ទប់ស្កាត់ឱ្យបាននូវគោលបំណងណាមួយបង្កឱ្យមានអស្ថេរភាព ជាពិសេសគឺទប់ស្កាត់ឱ្យនូវគោលបំណងធ្វើបដិវត្តន៍ព័ណ៌ទោះក្នុងតម្លៃណាក៏ដោយ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់អាជ្ញាធរភូមិ ឃុំត្រូវយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ជាពិសេសការធ្វើសំបុត្រអត្រានុកូលដ្ឋានត្រូវធ្វើឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ហើយគួរតែយកទៅជូនផ្ទាល់់ដល់តាមផ្ទះជូនប្រជាពលរដ្ឋ។
IMG_8543
IMG_8544
IMG_8546
IMG_8550
IMG_8554
IMG_8558
IMG_8561