ឯកឧត្តម ឡាយ វណ្ណៈ ជម្រុញមន្ត្រីខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងនៅជាមួយពលរដ្ឋ


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបានជម្រុញឱ្យមេភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការទាំងអស់និងសមាជិកគណបក្សប្រជាជនក្នុងស្រុកសំរោង ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខ ដឹងទុក្ខលំបាកប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដើម្បីទាក់ទាញសមានចិត្តគាត់ និងធ្វើឱ្យគាត់មានអារម្មណ៍កក់ក្តៅជាមួយយើង។
ថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញសំណេះសំណាល ជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការទាំងអស់និងសមាជិកគណបក្សប្រជាជនចំនួន ២៩៣នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សស្រុក។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំមប្រើប្រជាពលរដ្ឋប្រកបដោយជោគជ័យនាឆ្នាំកន្លងមក និងជម្រុញឱ្យខិតខំដើម្បីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
IMG_2551
IMG_2552
IMG_2562
IMG_2568
IMG_2578
IMG_2586
IMG_2587
IMG_2588
IMG_2589
IMG_2590