ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មកររោងចក្រសេណូដូ ដែលដួលសន្លប់


ក្រោយពីចូលរួមក្នុងពិធីមាឃបូជានាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វត្តទួលសំបូរ ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គបូរី រួចមក ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មកររោងចក្រសេណូដូ ដែលបានដួលសន្លប់កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
ក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវពាក្យសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីចំពោះបងប្អូនកម្មករ កម្មការនីទាំងអស់។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំបងប្អូនត្រូវសម្រាកព្យាបាលឱ្យបានជាសះស្បើយ និងមានកម្លាំងពេញលេញឡើងវិញចាំត្រឡប់ទៅធ្វើការ។ បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ចំពោះសុខភាពបងប្អូនកម្មករដែលកំពុងសម្រាកព្យាបាលជំងឺនេះឱ្យបានល្អបំផុត។
សូមបញ្ជាក់ថាក្រោយពីទទួលដំណឹងថាកម្មកររោងចក្រសេណូដូដួលសន្លប់ភ្លាម ឯកឧត្តមអភិបាលខេត្តបានចាត់សាខាកាកបាទក្រហមខេត្តចុះទៅពិនិត្យ និងចែកអំណោយភ្លាមៗដល់មន្ទីរពេទ្យបង្អែកស្រុកបាទី។ កម្មករដែលដួលសន្លប់ទាំងអស់ចំនួន៨៩នាក់ ក្នុងនោះបានធូរស្រាលនិងត្រឡប់ទៅផ្ទះវិញចំនួន ៦៧នាក់ និងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់គិតមកត្រឹមរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។IMG_3408
IMG_3410
IMG_3415
IMG_3421
IMG_3437
IMG_3440
IMG_3444
IMG_3448
IMG_3453
IMG_3455