ឯកឧត្តម ឡាយ វណ្ណៈ ចុះសំណាលជាមួយមន្ត្រីមូលដ្ឋាននៅឃុំសំបួរ និងឃុំស្រង៉ែ ក្នុងស្រុកទ្រាំង


ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មណ្ឌលសុខភាព នាយកសាលា ក្នុងឃុំសំបួរ និងឃុំស្រង៉ៃ ស្រុកទ្រាំង ដើម្បីបង្កើនភាពស្និទ្ធស្នាល និងចង់ដឹងពីសុខទុក្ខរបស់មន្រ្តីនិងចង់ដឹងពីបញ្ហាប្រឈមមួយចំនួននៅក្នុងមូលដ្ឋានព្រមទាំងការអនុវត្តន៏កាងារកន្លងមកជាពិសេសលោកបានធ្វើការណែនាំពីរបៀបបធ្វើការដើម្បីធ្វើយ៉ាងណាពង្រឹងកាងាររដ្ឋបាលក្នុងភូមិឃុំអោយបានល្អប្រសើរដែលនាំអោយការបំរើនិងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំ មប្រើសេវាសាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋ សមស្របទៅនឹងពាក្យដែលថា មន្ត្រីរាជការគឺអាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះឯកឧត្តមបានជម្រុញដល់អាជ្ញាធរភូមិ ឃុំទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើង ហើយត្រូវរួមគ្នាការពារឱ្យបាននៅសន្តិភាពដែលមានសព្វថ្ងៃព្រមទាំងទប់ស្កាត់នូវគោលបំណងណាមួយក្នុងការធ្វើបដិវត្តពណ៌នៅកម្ពុជាឱ្យខាងតែបាន។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ សង្កាត់ត្រូវខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាការពារសន្តិភាពដែលមានឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងរួបរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋឱ្យជឿជាក់ និងមានភាពកក់ក្តៅកាន់តែខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
IMG_5524
IMG_5526
IMG_5529
IMG_5532
IMG_5533
IMG_5536
IMG_5538
IMG_5540