អភិបាលស្រុកសំរោង ដឹកនាំប្រជុំគណៈបញ្ជាការឯកភាព ឃុំបឹងត្រាញ់ខាងជើង ក្នុងស្រុកសំរោង ខេត្តតាកែវ


រសៀលថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា គ.ស ២០១៨ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈបញ្ជាការ ឯកភាពស្រុកសំរោង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលឃុំដើម្បីធានាឲ្យបាននូវភូមិ ឃុំ មួយប្រកប ទៅដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ នៅសាលា ឃុំបឹងត្រាញ់ខាងជើងស្រុកសំរោង ខេត្តតាកែវ ដែលមានការអញ្ជើញ ចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាព លោកមេភូមិ អនុភូមិ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ និងកម្លាំងប្រជាការពារនៅក្នុងឃុំ។
នៅក្នងឱកាសនោះ លោកអភិបាលស្រុកបានមានប្រសាសន៍ សំណេះ សំណាលទៅកាន់កិច្ចប្រជុំដើម្បីពង្រឹងបន្ថែមលើបញ្ហា សំខាន់ៗរួមមាន៖ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការពង្រឹងពី សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ការបង្ក្រាប និងលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ការពង្រឹងសាមគ្គីភាព ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន បញ្ហាប្រឈម និងដំណោះ ស្រាយ។
ទីបញ្ចប់នៃពិធីសំណេះសំណាល លោកបានផ្តល់ឱកាសឲ្យសមាជិក សមាជិកាដែល ចូលរួមឡើងមានមតិទាក់ទិននឹងការលំបាក ភាព ងាយស្រួល និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានរួមគ្នារក ដំណោះស្រាយដើម្បីសេចក្តីសុខសាន្ត និងភាពរីកចម្រើនរុងរឿង របស់ភូមិ ឃុំ និងប្រជាពលរដ្ឋ ៕
photo_2018-04-04_15-49-16
photo_2018-04-04_15-49-34
photo_2018-04-04_15-49-35
photo_2018-04-04_15-50-59