អាជ្ញាធរស្រុកបាទី សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារសំរោងយ៉ោង


អាជ្ញាធរស្រុកបាទី ដឹកនាំដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក បានសហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដឹកនាំដោយលោក ខឹម ឆន អនុប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ត បានចុះពិនិត្យទីប្រជុំជនផ្សារ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក្នុងទីប្រជុំជនផ្សារសំរោងយ៉ោង ស្រុកបាទី នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នេះដោយមានការចូលរួមពីសំណាក់អ្នកវិនិយោគផ្សារផងដែរ ។
ក្នុងឱកាសចុះរៀបចំសណ្តាបធ្នាប់នោះអាជ្ញាធរស្រុក បានធ្វើការផ្សព្វផ្សាយពីគោលការណ៍របស់រដ្ឋបាលស្រុក និងបានណែនាំអោយបងប្អូន អាជីវករ តាមដងផ្លូវដែលនាំឱ្យបាត់បង់សោភ័ណភាព និងមានការកកស្ទះចរាចរន៍យ៉ាងខ្លាំង។ អាជ្ញាធរស្រុកក៏បានណែនាំបងប្អូនត្រូវដាក់តាំងលក់ដូរតាមទីតាំងដែររដ្ឋបាលស្រុកបានកំណត់ និងតម្រូវអោយរុះរើ តូប ឬ សំយ៉ាបដែលតចូលហួសចំណីផ្លូវត្រូវកាត់ឬ រុះរើចេញ ដោយរដ្ឋបាលស្រុកកំណត់ទុករយៈពេល ៣ថ្ងៃគឺត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ក្នុងករណីម្ចាស់ទីតាំងមិនរុះរើ រដ្ឋបាលស្រុកនឹងចាត់ការតាមវិធាន និងផ្លូវច្បាប់ដោយមិនទទួលខុសត្រូវការខូចខាតឡើយ។
ក្រោយពីបានស្តាប់ការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុករួចមក បងប្អូនអាជីវករ បនសាទរ និងរីករាយសហការជាមួយអាជ្ញាធរ ប៉ុន្តែបងប្អូនសំណូមពរ អោយអាជ្ញាធរត្រូវអុវត្តអោយស្មើរភាពគ្នា និងអនុវត្តឱ្យបានជាប្រចាំ៕
photo_2018-04-05_10-12-19
photo_2018-04-05_10-14-12
១
photo_2018-04-05_10-58-09
photo_2018-04-05_10-58-16
photo_2018-04-05_10-59-38
photo_2018-04-05_11-10-24
photo_2018-04-05_11-11-41
photo_2018-04-05_11-11-53