ឪសថចំនួន ១០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល
បានប្រគល់ឪសថទាំងអស់ជូន លោកឪសថការី ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ និងជាតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ប្រចាំស្រុកទ្រាំង និងស្រុកគិរីវង់ ខេត្តតាកែវ ដើម្បី យកទៅព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកថវិកា និងមិនប្រកាន់និន្នាការនយោបាយឡើយ។ពិធីប្រគល់ ទទួលនេះប្រារព្វឡើងនាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦។
ឯកឧត្តម សុខ ផេង ប្រគល់ឪសថចំនួន ១០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អានជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
