ប្រទេសមានសេដ្ឋកិច្ចល្អនិងមានការអភិវឌ្ឍជឿនលឿនចាំបាច់ត្រូវការគ្រួ បង្រៀនមានគុណភាព


P-nan-1 P-nan-2 P-nan-3 P-nan-4
ឯកឧត្តម ពិន ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើកឡើង យ៉ាងដូច្នេះ ខណៈដែលឯកឧត្តមបាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ លើលទ្ធផល នៃការអនុវត្តផែនការសកម្មភាព គោលនយោបាយ ស្តីពីគ្រួបង្រៀន ដែលបានប្រព្រឹត្តឡើងនៅទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។
ឯកឧត្តម ពិន ចំណាន បានមានប្រសាសន៍ថា នៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើ កំណែទម្រង់លើ គ្រប់វិស័យ ក្នុងនោះវិស័យអប់រំបានកំណែទម្រង់ផងដែរ ដោយចាប់ផ្តើមពីការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយជាលទ្ធផលឃើញថា នៅក្នុងរយៈពេល៣ឆ្នំាមកនេះ ការប្រឡងនេះ មានភាពល្អប្រសើរ។ ឥឡូវនេះដើម្បីឱ្យ សិស្សនៅក្នុងថ្នាក់មានសមត្ថភាពគ្រប់គ្រាន់ ក្រសួងកំពុងតែខិតខំធ្វើ ឱ្យគ្រូបង្រៀន ដែលបង្រៀនមិនទាន់មានគុណភាព ឱ្យក្លាយទៅជាគ្រួបង្រៀនមានគុណភាព។
កត្តាទំាងអស់នេះនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលសម្រេចបានទៅតាមផែនការនៅឆ្នំា២០៣០ ធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូល កម្រិតខ្ពស់ និងនៅឆ្នំា២០៥០ជាប្រទេសមានការអភិវឌ្ឍ។
លោក ជុំ ចាន់រ៉ា តំណាងអង្គការ UNCEF ប្រចំានៅប្រទេសកម្ពុជាបានឱ្យដឹងថា តាមការសិក្សាកន្លងមកឃើញថា នៅមានគ្រួមួយចំនួនបង្រៀនមិនទាន់មានគុណភាព ដោយសារគាត់ នូវខ្វះសមត្ថភាព ខ្វះសម្ភារបរិក្ខារ ល្អសម្រាប់បង្រៀនជាដើម។
ដូច្នេះការជួបជុំគ្នារវាងលោកគ្រួរ អ្នកគ្រួ និងដៃគូអភិវឌ្ឍន៍នានានៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយដល់ពួកគាត់ ដូចជាការផ្តល់បទពិសោធន៍ ផ្តល់នូវផ្នត់គំនិតល្អ ផ្តល់រង្វាន់លើកទឹកចិត្តដល់កិច្ចខិតខំ ព្យាយាមរបស់ពួកគាត់ និងជួយដោះស្រាយបញ្ហា ប្រឈមនានាជាដើម។
លោក ជុំ ចាន់រ៉ា រំពឹងថា ការធ្វើឱ្យគ្រួបង្រៀនមានគុណភាពនេះ ក្រសួងអប់រំអាច ធ្វើទៅបានដោយជោគជ័យ ជាបន្តទៀត បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦នេះ៕