កិច្ចប្រជុំបូកសរុប អំពីសកម្មភាព និង លទ្ធផល នៃការចុះជួយប្រជាជន ក្នុងអំឡុងពេលគ្រោះទឹកជំនន់


ព្រឹកថ្ងៃទី ០៨ ខែរិច្ឆិកា ឆ្នាំ២០១១ នៅសាលាខេត្តតាកែវ មានបើកកិច្ចប្រជុំបូកសរុប អំពីសកម្មភាព និង លទ្ធផល នៃការចុះជួយប្រជាជន ក្នុងអំឡុងពេលគ្រោះទឹកជំនន់ដោយមានការចូលរួមពីគណៈអភិបាលខេត្ត អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក។ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស្រី បេនអភិបាលខេត្តតាកែវ និង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ឯកឧត្តម អភិបាលខេត្តបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងសកម្មភាពចុះជួយប្រជាជនរួចមកហើយ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ត្រូវតែបន្តជួយស្តារ កសាងនិងជួសជុលឡើងវិញរាល់គ្រប់ផ្នែកដែលខូតខាត ហើយត្រូវខិតខំធ្វើអោយអស់លទ្ធភាព ដើម្បីជួយសំរាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសជួយសំរាលទំហំការងារនិងឆ្លើយតបទៅនឹង គោលបំណងរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី ។
308191_144702962297936_1986934330_n 311977_144703485631217_181751951_n 318600_144703518964547_214885341_n 384355_144703468964552_796684187_n