ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ចុះត្រួតពិនិត្យការបូមទឹកសង្រ្គោះសន្ទូង នឹងនាំយកប្រេងម៉ាស៊ូតចំនួន ៦០០លីត្រទៅជូនស្ថានីយ៏បូម ទឹក សម្តេច ហ៊ុន សែន ក្រាំងធំ


ឆ្លៀតពេលដ៏មមាញឹកក្នុងការងាររដ្ឋបាល និងដោយមានក្តីបារម្មណ៏ក្នុងការជួយសង្រោះសន្ទូងដែលជួបគ្រោះរាំងស្ងួត របស់បងប្អូនប្រជាពលរដ្ឋផងនោះ នៅល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាល បានចុះត្រួតពិនិត្យការបូមទឹកសង្រ្គោះសន្ទូង នឹងបាននាំយកប្រេងម៉ាស៊ូតចំនួន ៦០០លីត្រទៅជូនស្ថានីយ៏បូម ទឹក សម្តេច ហ៊ុន សែន ក្រាំងធំ ស្ថិតក្នុងភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ស្ថានីយ៏នេះមានវិសាលភាពអាចស្រោចស្រពលើផ្ទៃដីចំនួន ២ ៨២០ហិចតា ដែលមានភូមិ ក្រាំងធំ ភូមិរវៀង ភូមិត្រពាំងស្លា ភូមិស្វាយ ភូមិព្រៃឈើទាល ភូមិឈើទាលបាក់ និងភូមិក្រាំងដៃ។បន្ទាប់មកឯកឧត្តម បានពិសារអាហារសំរ៉ន់ជាមួយបងប្អូនប្រជាពលរដ្ឋក្រោមបរិយាកាសរីករាយ។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋបានសម្តែងការថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានផ្តល់ប្រេងបូមទឹកជួយសង្រ្គោះសន្ទូង និងពិសារអាហារសំរ៉ន់ជាមួយក្រុមគាត់។
11886186_474680519370106_1826201382105801263_o 11891469_474680962703395_5941176367195896399_o 11894063_474680936036731_696241513402122158_o 11921731_474679979370160_3140708987359286245_o 11942163_474679842703507_5074174673806199698_o