ឯកឧត្តម ឡាយ វណ្ណៈ អនុញ្ញាតិឱ្យលោកគ្រូចំនួន ២៣នាក់ មកពីវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ចូលជួបដើម្បីបង្ហាញពីកង្វល់ និងដោះស្រាយបញ្ហាវិវាទរវាងគណៈគ្រប់គ្រង


រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអនុញ្ញាតិឱ្យលោកគ្រូចំនួន ២៣នាក់ មកពីវិទ្យាល័យ សុខ អាន ក្តីទន្ទឹម ចូលជួបដើម្បីបង្ហាញពីកង្វល់ និងដោះស្រាយបញ្ហាវិវាទរវាងគណៈគ្រប់គ្រងវិទ្យាល័យរួមមាននាយក និងនាយករង ០២រូប ជាមួយលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាល័យដោយចោទថាគណៈគ្រប់គ្រងខ្វះសមត្ថភាពដឹកនាំ ខ្វះសាមគ្គីភាពក្នុងអង្គភាព ចំណាយប្រាក់ PB មិនបានត្រឹមត្រូវ និងគ្មានតម្លាភាព ព្រមទាំងទាមទារឱ្យដកលោកនាយកវិទ្យាល័យចេញ។កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអនុប្រធានមន្ទីរទទួលបន្ទុកផងដែរ។
ក្រោយពីបានស្តាប់ការលើកឡើងរបស់លោកគ្រូ និងរបាយការណ៍របស់លោកអនុប្រធានមន្ទីររួចមកឯកឧត្តមអភិបាលខេត្តក៏មានប្រសាសន៍ជម្រាបលោកគ្រូពីនិតិវិធីនៃការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ហើយក៏បានពន្យល់ថាកន្លងមកដោយមានពាក្យបណ្តឹងរបស់លោកគ្រូ អ្នកគ្រូក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡាបានចុះមកស្រាវជ្រាវហើយក៏មានសេចក្តីសម្រេចរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំណែនាំឱ្យមន្ទីរកោះហៅគណៈគ្រប់គ្រងវិទ្យាល័យទាំង០៣ មកទទួលការស្តីបន្ទោសផ្ទាល់មាត់ និងធ្វើកិច្ចសន្យារួចហើយ ដូច្នេះយើងចាំមើលទង្វើរបស់គាត់បន្តទៀតថាតើគាត់នឹងកែប្រែកំហុសរបស់គាត់ទៅតាមកិច្ចសន្យារបស់គាត់ឬទេ នេះប្រៀបដូចជាយើងទុកឱកាសឱ្យគាត់ជាលើកចុងក្រោយហើយប្រសិនបើគាត់មិនកែប្រែទេសូមលោកគ្រូអ្នកគ្រូដាក់ពាក្យបណ្តឹងមក ពេលនោះឯកឧត្តមនឹងធ្វើការត្រួតពិនិត្យដោយផ្ទាល់ហើយនឹងធ្វើសំណើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំដើម្បីពិនិត្យនិងសម្រេច។
11113384_440397876131704_6223562279180906811_o11265541_440398272798331_3698869170010777131_o11217985_440397836131708_9028977046401331061_o11217951_440397609465064_2943689935219375906_o11234919_440398179465007_1691715136276301720_o