ព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំផែនការវិនិយោគផអ៣ ខេត្តតាកែវ មានពិធីប្រកាសចូលកាន់មុខតំណែង លោក សៅ កុសល ជានាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសាស្រ្តាចារ្យ ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផល និងលោក យស ណាស៊ី អភិបាលរងខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក ក្រុង។