ពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង ២,៧៨១ម៉ែត្រ នៅភូមិ តានប់ និងភូមិពៃ ឃុំត្នោត ស្រុកបាទី


ផ្ឡូវកៅស៊ូប្រវែង ២,៧៨១ម៉ែត្រ ជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តតាកែវជាពិសេសប្រជាពលរដ្ឋនៅភូមិ តានប់ និងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលបានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោកអភិបាលស្រុកបាទី លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដូនជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានលើកឡើងថា ផ្លូវកៅស៊ូថ្មីនេះគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តតាកែវជាពិសេសប្រជាពលរដ្ឋនៅភូមិ តានប់ និងភូមិពៃ ឃុំត្នោត ស្រុកបាទី ហើយផ្លូវនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមទៀតថា សាលា ខេត្តតាកែវនឹងទំនាក់ទំនងជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីស្វែងរកការងារជូន បងប្អូនពលករក្នុងខេត្តតាកែវដែលទើបតែត្រូវបានបញ្ជូនមកពីប្រទេសថៃ និងសូមឲ្យប្រជាពលរដ្ឋទាំង អស់បន្តជឿជាក់លើការរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ៗរូប និងដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ ជានិច្ចនិរន្ត។
10269468_287576274747199_7521511902810020553_n 10415731_287575901413903_1927649370430896271_n 10434031_287575844747242_3693870091314474095_n 10462799_287576998080460_3222096888927196666_n 10482888_287576241413869_7299970942827637835_n