ឯកឧត្តម ឡាយ វណ្ណៈចុះពិនិត្យមើលអាងស្តុកទឹក និងប្រភពទឹកនានានៅក្នុងក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកគិរីវង់


រហូតមកដល់ពេលនេះខេត្តតាកែវពុំទាន់មានភ្លៀងកក់ខែនៅឡើយទេ គ្រោះរាំងស្ងួតនេះបានធ្វើឱ្យថ្នាក់ដឹកនាំខេត្តជាពិសេស ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តយកចិត្តទុក្ខដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះហើយទើបព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះឯកឧត្តមបានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម និងមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យមើលអាងស្តុកទឹក និងប្រភពទឹកនានានៅក្នុងក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកគិរីវង់ដើម្បីស្វែងយល់ឱ្យបានច្បាស់ និងងាយស្រួលក្នុងការចាត់វិធានការអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីចាំបាច់។ ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើលោកអភិបាលស្រុកត្រូវធ្វើការណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យធ្វើស្រែប្រាំងលើកទី២ ដើម្បីរក្សាទឹកទុកប្រើប្រាស់ពីព្រោះឆ្នាំនេះគ្រោះរាំងស្ងួតនិងអូសបន្លាយរយៈពេលវែងដែលអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។ ទន្ទឹមនឹងនោះឯកឧត្តមក៏សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋចំពោះវិធានការចាំបាច់នេះគឺដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងករណីខ្វះខាតណាមួយ។
13055142_561961753975315_5948129181057678614_o 13062871_561961840641973_3414195974554961510_o 13072774_561961603975330_7605484880261717184_o 13087128_561962040641953_3011962210105012002_o