ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ញើញចូលរួមពិធីបញ្ចុះខណ្ឌសីមា វត្តសិរីមង្គល ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង


ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ញើញចូលរួមពិធីបញ្ចុះខណ្ឌសីមា វត្តសិរីមង្គល ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រតិភូអមដំណើរ លោក លោកស្រីមន្ត្រីរាជការក្នុងខេត្តតាកែវ តាជី យាយជី ប្រជាពលរដ្ឋ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្សសរុបប្រមាណជាង ១០០០នាក់ ។
10981617_398907270280765_6390101520767818922_n 10994273_398906870280805_5586110976173738866_n 10997787_398907416947417_5481336471385677461_n 11001916_398908113614014_446797190336345443_n 11014855_398907123614113_1204793433833857097_n