ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បើកការដ្ឋានសាងសង់ភូមិគំរូ ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ


ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ មានការរៀបចំពិធីបើកការដ្ឋានសាងសង់ភូមិគំរូ ស្ថិតនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលផ្តល់ដោយសមាគមពិភពលោកនៃក្តីមេត្តា និងសម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែតជូនចំពោះបងប្អូនខ្មែរឥស្លាម។កម្មវិធីនេះស្ថិតកក្រោមអធីតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឌីរ៉ា ណាសៀរ អាត់ទូវ៉ៃជីរីយ៍ ឯកអគ្គរដ្ឋទូតគុយវ៉ែត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តមស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងប្រជាពលរដ្ឋមកពីបីឃុំក្នុងស្រុកបូរីជលសារសរុបចំនួន ១,៧០០នាក់។
10355879_343877985783694_4844944172279632936_n 10365788_343876805783812_8537883275581294561_n 10393568_343878299116996_2689683174228413025_n 10441078_343878175783675_9033440534079619593_n 10624599_343876585783834_5717589793389372383_n (1)