រសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម សុខ សុកាន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត បានដឹកនាំកំលាំងយុវជនសហភាពសហព័ន្ធយុវជន ក្រុមកាយរិទ្ធ និងក្រុមយុវជនកាកបាទក្រហម ស្រុកបាទី ខេត្តតាកែវ ចុះសាងសង់ផ្ទះថ្មីជូន បងប្អូនប្រជាពលរដ្ឋ ដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់ នៅក្នុងឃុំ កុមារាជា ឃុំត្រពាំងសាប និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។សកម្មភាពនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់នាំខេត្ត គឺមិនដែលព្រងើយកន្តើយ ដឹងសុខ ដឹងទុក្ខ នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ជានិច្ច។
ឯកឧត្តម សុខ សុកាន អ្នកតំណាងរាស្រ្តរួមជាមួយអាជ្ញាធរខេត្តជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់
