ឯកឧត្តម ឡាយ វណ្ណៈ ដឹកនាំមន្ត្រីរាជការនៅក្នុងខេត្តនាំទេយ្យវត្ថុ និងបច្ច័យមួយចំនួនចូលរួមកាន់បិណ្ឌនៅក្នុងវត្តសីហរតនរាម ស្ថិតក្នុងក្រុងដូនកែវ


ព្រឹកថ្ងៃ១១រោច ខែភទ្របទត្រូវនឹងថ្ងៃបិណ្ឌទី១១ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹក នាំមន្ត្រីរាជការនៅក្នុងខេត្តនាំទេយ្យវត្ថុ និងបច្ច័យមួយចំនួនចូលរួមកាន់បិណ្ឌនៅក្នុងវត្តសីហរតនរាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម ធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានមកចូលរួមកាន់បិណ្ឌ នៅក្នុងវត្តព្រមទាំងបានលើកឡើងថា ផ្នែកអាណាចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែ មានសន្ទុះរីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងនោះផ្នែកពុទ្ធចក្រក៏មានការរីកចំរើនគួរឱ្យកត់ សម្គាល់ផងដែរ។ ជាមួយនឹងការរីកចំរើននេះឯកឧត្តម អភិបាលខេត្តបានប្តេជ្ញារដើរតាមមាគ៌ារបស់ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាជាប្រមុខ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តយើងឱ្យបានលឿនថែមទៀត។
ឯកឧត្តមអភិបាលខេត្តបន្តថា នាពេលខាងមុខនេះខេត្តមានគោលការណ៍ស្តារបឹងតាកែវដែលជា ប្រភពប្រើប្រាស់ទឹកនៅក្នុងក្រុងដូនកែវ ឱ្យបានជ្រៅបន្ថែមទៀតដើម្បីឆ្លើយតបទៅហ្នឹងកំណើនប្រជា ពលរដ្ឋ ព្រមទាំងកសាងផ្លូវបន្ថែមទៀត ហើយសង្ឃឹមថានាឆ្នាំ២០១៩ ក្រុងដូនកែវនឹងមានផ្លូវក្រាល កៅស៊ូទាំងអស់។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានប្រគេនអង្ករចំនួន ៦តោន និងបង្គោលភ្លើងធំចំនួន ៦ដើម ដើម្បីបំភ្លឺក្នុងបរិវេណវត្ត។
14484636_899760043458887_6755286003069714383_n 14520510_899759753458916_8884410953793899650_n 14433194_899760046792220_4489439472692282229_n 14463239_899759660125592_321782297948380811_n 14495529_899761106792114_850845140685365299_n