លោកជំទាវ នូ សុវណ្ណនី ប្រគល់ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដល់ក្រុមគ្រួសារប្អូន ហ៊ុន ភារម្យព្រឹក


ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូន ដល់ក្រុមគ្រួសារប្អូន ហ៊ុន ភារម្យព្រឹកថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៥ តាមរយៈលោកជំទាវ ពុំ ចន្ទនី អគ្គលេខាធិការដ្ឋានកាកបាទ ក្រហមកម្ពុជា លោកជំទាវ នូ សុវណ្ណនី ប្រធានគណះកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងសហការី លោកស្រី ជា ណារ៉េម ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង និង អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ រួមទាំងពលរដ្ឋក្នុងមូលដ្ឋាន ។
ក្នុងនោះលោកជំទាវបានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ និងបាននាំយកអំណោយរួមមានៈ
-អង្ករ១០០គីឡូក្រាម មី ត្រីខ កន្ទេល មុង ភួយ សម្ភារៈផ្ទះបាយ១កំប្លេរ និងបានជូនដល់ចាស់ៗ ប្រជាពលរដ្ឋចំនួន៦៥ នាក់ម្នាក់ៗ បានថវិកា១៥,០០០៛ផងដែរ និងបានជូនអង្ក២៥គីឡូក្រាម មី ត្រីខ ដល់លោកអ៊ុំ ហំ ដែលនៅក្បែរនោះ និងមានការខ្វះខាត។
988582_1464455880539678_8666619628982005230_n 11140388_1464455670539699_7919863940520666438_n 11403044_1464455973873002_1567037473266473922_n 11695746_1464455943873005_4870185343413174843_n 11695748_1464456260539640_3651037257101984577_n