ឯកឧត្តម ឡាយ វណ្ណៈ ចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់រកាក្រៅចំនួន ២៧៧គ្រួសារ


ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចែកអង្ករដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ១ និងក្រ ២ ចំនួន ២៥២គ្រួសារ ក្នុងក្រុងដូនកែវ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ២៥គ.ក្រ។
នាឱកាសនោះឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនចំពោះបងប្អូន និងបានផ្តាំផ្ញើរដល់អាជ្ញាធរក្រុង សង្កាត់ ភូមិ ដែលជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូន ហើយត្រូវរាយការណ៍ជាបន្ទាន់នៅពេលដែលបងប្អូនជួបប្រទះបញ្ហានានាដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ដើម្បីចាត់វិធានការជួយសង្គ្រោះទាន់ពេលវេលា។
សូមបញ្ជាក់ថាមកដល់ពេលនេះឯកឧត្តមអភិបាលខេត្តបានផ្តល់អំណោយអង្ករដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់ទាំង៣ នៃក្រុងដូនកែវទាំងអស់ចំនួន ៧១៤គ្រួសារហើយ ស្មើនឹង ១៧តោន ៨៥០គ.ក្រ។
11071036_482932861878205_1230369416857075862_o (1) 12029802_482932981878193_6634936349560306961_o 12031405_482932995211525_6404548433087554698_o 12032634_482932835211541_7743519183133856700_o