ឯកឧត្តម នាយឧត្តម សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយរងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវចំនួនជាង ២០០០នាក់ នៅក្នុងបរិវេណវត្តតុំ


ព្រឹកថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវចំនួនជាង ២០០០នាក់ នៅក្នុងបរិវេណវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តម សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយរងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានលើកឡើងពីប្រវត្តិដ៏ជូជត់ និងវេទនាបំផុតដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបបនប្រល័យពូជសាសន៍ប៉ុល ពត ហើយសម័យនោះពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថាជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរហូតដល់សព្វថ្ងៃ។ ឯកឧត្តមសង្កត់ធ្ងន់ ថាសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយថ្មីៗនេះដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឱ្យកាន់តែមានឆាប់រហ័ស និងមានប្រសិទ្ធិភាព សម្តេចបាន ណែនាំគ្របស្ថាប័នទាំងអស់ត្រូវតាមដានការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះភូមិ សង្កាត់ ក្រុង ដែលបានយកចិត្តទុកដាក់ដោះស្រាយកង្វល់ក៏ដូច ជាសំណូមពរនានារបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តាំផ្ញើរត្រូវខិតខំបន្ថែមទៀតក្នុងការដោះស្រាយកង្វល់ទាំងនេះព្រោះមានតែភូមិ សង្កាត់ ក្រុងនេះហើយដែលនៅក្បែប្រជាពលរដ្ឋ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋច្បាស់។
ជាចុងក្រោយក៏បានពាំនាំនូវអំណោយមួយចំនួនជូនដល់តាជីយាយជី ក្រុមយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
10293620_529961587175332_3774780772563379707_o 12657809_529962547175236_2266537137048189723_o 12694635_529961220508702_1336489991443667753_o 12694869_529962847175206_3246185317570166709_o 12716408_529961770508647_5984184766062587321_o