រដូវភ្ជុំបិណ្ឌបានមកដល់ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសកម្ពុជាបាននឹងកំពុងចូលរួមពិធីកាន់បិណ្ឌទៅតាមប្រពៃណីទំនៀមទំលាប់។ ជាក់ស្តែងព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវជាសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការក្នុងខេត្តតាកែវ បានអញ្ជើញចូលរួមពិធីកានបិណ្ឌនៅ វត្តគីរីចុងកោះ ស្ថិតក្នុងឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានមានមតិសំណេះ សំណាលនិងបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំទាំងបីចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូលជាពិសេសស្រុកគីរីវង់បន្ថែមពីនោះឯកឧត្តមក៏បានកោតសរសើរចំពោះព្រះតេជគុណ ព្រះសុវណ្ណបញ្ញា សោម សុផុន ព្រះចៅអធិការវត្តគីរីចុងកោះដែល ព្រះអង្គមិនត្រឹមតែរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាប៉ណ្ណោះទេ តែព្រះអង្គក៏ជាព្រះប្រធានមូលនិធិនិធិសមធម៌ធានារ៉ាប់រងសុខភាពរបស់ ខេត្តតាកែវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយព្យាបាលជម្ងឺ ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្ត។ រីឯក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត និងសហការរួមចំណែកជួយដល់មូលនិធិនិធិសមធម៌នេះឲ្យមានសកម្មភាពជានិរន្ត។ ជាងនេះទៅទៀតក្រុមការងារនឹងជួយជម្រុញ និងចងក្រង ចលនាសហគមន៍កសិកម្ម ព្រមទាំងផ្តល់នូវបច្ចេកទេសដើម្បីឲ្យ សហគមន៍កសិកម្មមានការរីកចំរើន។ មិនតែប៉ុណ្ណោះយើងនឹងបង្កើតឲ្យ មានសមាគមន៍អាជីវករផ្សារ និងក្រុមទីប្រឹក្សាបញ្ញតិករផ្សារដើម្បីជួយ ដោះស្រាយបញ្ហារវាងអាជីករលក់ដូរក្នុងផ្សារ និងក្រុមហ៊ុនវិនិយោគ។
ជាចុងក្រោយឯកឧត្តមបាននាំយកនូវទេយ្យវត្ថុមួយចំនួនដូចជា៖
ទឹកបរិសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោខាប់ ៦កេស កាកាវ ៦កេស ស្កសរ ១០គ.ក្រ តែ ៥គ.ក្រ មីយើង ៦កេសធំ អង្ករ ២០០គ.ក្រ ថវិការ ១០លានរៀល រីឯថិការ ១២០០ដុល្លារផ្សេងទៀតឧបត្ថម្ភ ចំពោះមូលនិធិសមធម៌។ ដោយឡែកយាយជី តាជី ១០០នាក់ទទួលបានក្រណាត់ស ១ដុំ និងថវិកា ១០,០០០រៀល ហើយប្រជាពលរដ្ឋដែលចូលរួមក៏ទទួលបាននូវសារុងម្នាក់ ១ផងដែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវជាសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការក្នុងខេត្តតាកែវ បានអញ្ជើញចូលរួមពិធីកានបិណ្ឌនៅ វត្តគីរីចុងកោះ ស្ថិតក្នុងឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ
