ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយដ៏ច្រើនសន្ធឹកសន្ធាប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកយាយខាន់ កៅ ដែលកំពុងជួបការលំបាក់ និងមានជម្ងឺ ព្រមទាំងងងឹតភ្នែកនៅស្រុកបាទី


អំណោយដ៏ច្រើនសន្ធឹកសន្ធាប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកអភិបាលស្រុក លោកមេឃុំ មេភូមិ និងក្រុមយុវជនក១៥៧ នាំយកទៅជូន លោកយាយខាន់ កៅ ដែលកំពុងជួបការលំបាក់ និងមានជម្ងឺ ព្រមទាំង ងងឹតភ្នែក។ លោកយាយ មានកូនបីនាក់ ប្រុស ០១នាក់ ពិការជើងម្ខាង និងភ្នែកម្ខាង និងកូនស្រី ០២នាក់ រស់នៅជាមួយគ្នា នៅភូមិ ត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ។
ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានជួបផ្ទាល់តាមរយៈទូរស័ព្ទជាមួយកូនស្រីលោកយាយ និងបានផ្តាំផ្ញើត្រូវខិតខំ ថែរក្សាសុខភាពខ្លួនឯង និងមើលថែលោកយាយឱ្យបានល្អ។ ជាមួយនឹងអារម្មណ៍រំភើបកូនស្រីលោកយាយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជារាស្ត្រ រួមសុខ រួមទុក្ខជាមួយប្រជារាស្ត្រ គ្រប់កាលៈទេសៈទាំងអស់។
បន្ថែមពីនោះឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តក៏បានណែនាំដល់ គណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តជួយជួសជុលផ្ទះជូនលោកយាយ និងក្រុមគ្រួសារឱ្យបានល្អជានេះ។
13123284_563586437146180_7386330476265407820_o 13131331_563586690479488_5598480401167039448_o 13131768_563586450479512_5482209423735067969_o 13147474_563586123812878_3708932512596272264_o 13147699_563586640479493_1464225303595997878_o