បន្ទាប់ពីបានចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកអង្គរបូរីរួចមក នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្តតាកែវ អញ្ជើញចូលរួមគោរពព្រះវិញាណក័្ខន្ធព្រះមង្គលទិព្វលោករង្សី ជៀស អោម ព្រះឧត្តមកិច្ចធម្ម ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តតាកែវ និងព្រះគ្រូចៅអធិការ វត្តសីហរតនារាម ដែលបានទទួលអនិច្ចធម្មនៅថ្ងៃ១២រោជ ខែបឋមាសាឍ ឆ្នាំមមែ សប្តស័ក ព. ២៥៥៩ ត្រូវនឹងថ្ងៃអាទិត្យទី ១២ ខែកក្កដា ឆ្នាំ២០១៥ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា ដោយរោគាពាធ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្តតាកែវ អញ្ជើញចូលរួមគោរពព្រះវិញាណក័្ខន្ធព្រះមង្គលទិព្វលោករង្សី ជៀស អោម ព្រះឧត្តមកិច្ចធម្ម ព្រះរាជាគណៈថ្នាក់កិត្តិយសដែលបានទទួលអនិច្ចធម្ម
![](https://www.takeo.org.kh/wp-content/uploads/sites/5/2016/10/11055320_460363504135141_5653849104466081212_o-768x576.jpg)