ការប្រលងជ្រើសរើសនិសិ្សតអាហារូបករណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅខេត្តតាកែវ


ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី ដោយមានការសហការ និងសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំការ ប្រលងជ្រើសរើសនិសិ្សតអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន ៣០០កន្លែង ដែលផ្តល់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដោយមានការចូលរួមប្រលងប្រជែងពីបេក្ខជនសរុបចំនួន ១,០០០នាក់ ត្រូវបានរៀបចំ នៅមជ្ឍមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ។
កម្មវិធីប្រលងនេះត្រូវបានអញ្ជើញចូលរួមបើ់កវិញ្ញាសារ និងត្រួតពិនិត្យដោយ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួង សុខាភិបាល ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
1511647_351978301640329_4795582407139933055_n 1920106_351978504973642_7067500156590007038_n 10351335_351978538306972_7583496806000916558_n 10384275_351978308306995_6726672477992640895_n 10641099_351978334973659_1803329137308636406_n