ថវិកាចំនួន២៤,០០០,០០០រៀល ជាថវិកាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយស សមាគមន៏អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន០៦នាក់ ដែលជាសមាជិកបេឡាមរណៈសង្រ្គោះខេត្តតាកែវ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅសាលាខេត្តតាកែវ។ សកម្មភាពនេះគឺបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ។ឯកឧត្តមបានឧបត្ថម្ភសមាជិកគ្រួសារនៃសពទាំង០៦នាក់ក្នុង០១នាក់ទទួលបាននូវអង្ករចំនួន ៥០គីឡូ មីយើង០២កេស។ សូមបញ្ជាក់ថាសមាជិកគ្រួសារសពដែលមកទទួលថវិកាបេឡាមរណៈរួមមានៈ
ក.ស្រុកបាទីៈ
១. លោក យួន សុខន
២.លោកស្រី មិន សំអុល
៣.លោកស្រី ស្រ៊ន ស្រី
ខ. ក្រុងដូនកែវ
១.លោកស្រី រស់ សម្បត្តិ
គ. ស្រុកព្រៃកប្បាស
១. លោកស្រី ឯក ណារិន
ឃ. ស្រុកគិរីវង់
១. លោក នៅ សុវណ្ណ
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមន៏អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជនចំនួន០៦នាក់ ដែលជាសមាជិកបេឡាមរណៈសង្រ្គោះខេត្តតាកែវ
