ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញពិនិត្យតំបន់មួយចំនួនដែលសមស្របសម្រាប់បង្កើតមណ្ឌលកែប្រែជនញៀនគ្រឿងញៀនក្នុងភូមិសាស្ត្រឃុំត្រាំកក់ ស្រុកត្រាំកក់


ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធនានាចុះពិនិត្យតំបន់មួយចំនួនដែលសមស្របសម្រាប់បង្កើតមណ្ឌលកែប្រែជនញៀនគ្រឿងញៀនក្នុងភូមិសាស្ត្រឃុំត្រាំកក់ ស្រុកត្រាំកក់។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថាមណ្ឌលកែប្រែនេះ នឹងចូលរួមចំណែកបន្ថែមទៀតដល់សង្គមតាមរយៈការបន្សាប និងកែប្រែជនញៀនថ្នាំទាំងនោះឱ្យក្លាយទៅមនុស្សដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវនៅក្នុងសង្គម ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយបញ្ហា អសន្តិសុខនានា ក៏ដូចជាចូលរួមក្នុងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាព ក្នុង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ផងដែរ។
ឯកឧត្តមបន្តថាមណ្ឌលកែប្រែនេះគួរតែស្ថិតនៅទីតាំងណាមួយដែលសមស្របមានប្រភពទឹកអាចឱ្យជនញៀនគ្រឿងញៀនទាំងនោះអាចបង្កបង្កើនផលដំណាំផ្សេងៗដើម្បីប្រើប្រាស់ក្នុងមណ្ឌល ហើយត្រូវមានមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីឱ្យពួកគេអាចមានជំនាញដើម្បីប្រកបរបរចិញ្ចឹមជីវិតពេលដែលត្រលប់ទៅគេហដ្ឋានវិញ។
fb_img_1480829797844 fb_img_1480829790431 fb_img_1480829763149 fb_img_1480829740233