ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាគមគ្រូបង្រៀនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ស្រុកទ្រាំង ខេត្តតាកែវ


#ដើម្បីគ្រូបង្រៀនស្រុកទ្រាំងខេត្តតាកែវ
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកទ្រាំង ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ ប្រធានក្រុម សេនាធិការឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ សមាគមគ្រូបង្រៀនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ស្រុកទ្រាំង។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូសរុប៩៨៧នាក់។ ក្នុងកម្មវិធីនេះផងដែរឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង បាននាំយករង្វាន់ម៉ូតូ២គ្រឿងជូន លោកគ្រូនិងយុវជនឆ្នើមព្រមទាំងបានចែកជូនអាវសឺម៉ី៩៨៧អាវដល់អ្នកចូលរួមផងដែរ។
ស្រុកទ្រាំងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦
img_20161215_102412 img_20161215_102439 img_20161215_102458